ស្មារតីខ្មែរស្រឡាញ់ខ្មែរ! ខ្មែរតែមួយ! ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ធ្វើការបួងសួងសុំសេចក្តីសុខ និងដាល់អំបុកស្រូវថ្មី ជូនវីរៈកងទ័ពកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្មារតីខ្មែរស្រឡាញ់ខ្មែរ! ខ្មែរតែមួយ! ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ធ្វើការបួងសួងសុំសេចក្តីសុខ និងដាល់អំបុកស្រូវថ្មី ជូនវីរៈកងទ័ពកម្ពុជា


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងបុត្រ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ សន្តិភាព ជូនដល់ជាតិមាតុភូមិ និងកងកំលាំងវិរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងសត្រូវឈ្លានពាន ព្រមទាំងប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ បានអញ្ជើញចូលរួមដាល់«អំបុកស្រូវថ្មី» និងវេចខ្ចប់ជាកញ្ចប់បានជាច្រើន ដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខ ផងដែរ។ ការរៀបចំផលិតអំបុកស្រូវថ្មីចែកជូនកងទ័ពនិងប្រជាជនភៀសសឹក បានឆ្លើយតបនឹងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ "ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន"។ 

លើសពីនេះ គឺគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់កាលៈទេសៈ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទិញស្រូវពីប្រជាពលរដ្ឋនិងចែកជូនទៅតាមមូលដ្ឋានគ្រប់ឃុំ និងវិទ្យាល័យទាំងអស់ ក្នុង១កន្លែង១តោន ដើម្បីចែកជូនសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផលិតអំបុក ដើម្បីចែកលជូនវីរកងទ័ពនៅសមរភូមិមុខ និងសម្រាប់ចែកជូនជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ពីកងទ័ពថៃ។

សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តែងតែបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ គិតគូរអំពីសុខទុក្ខនៃការរស់នៅ ព្រមទាំងការគាំទ្រដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជា របស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំ តាមបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅអំឡុងពេលមានសត្រូវឈ្លានពានទឹកដី និងគ្រោះមហន្តរាយនានា។
 
ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ បានគោរពបួងសួងសូមបារមី និងវត្ថុសក្តិសិទ្ធទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានបារមីមាឬទ្ធិ ព្រមទាំងព្រះអង្គព្រះនាម វេស្សវន្ត កុវេរោ លោកតាអង្ក្រងភ្លើង លោកយាយស្រីគ្រប់ល័ក្ខ លោកតាគុណដាល់ លោកយាយទេព និងលោកតាក្រហមក ព្រមទាំងមេទ័ពជាច្រើនទៀត ដែលមានបុណ្យបរមី ជួយការពារព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសត្រូវឈ្លានពានទឹកដីវិនាសអន្តរាយនិង សូមជួយថែរក្សា និងការពារកងទ័ពនិងប្រជាជនកម្ពុជា ឱ្យមានសុវត្ថិភាព រួចផុតពីសង្គ្រាម និងជៀសផុតពីសត្រូវឈ្លានពានមកលើទឹកដីកម្ពុជា ៕





















Previous Post Next Post