ឯកឧត្តម វង សូត ជំរុញឱ្យយុវជនជំនាន់ក្រោយ គិតគូរពីការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម វង សូត ជំរុញឱ្យយុវជនជំនាន់ក្រោយ គិតគូរពីការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក


ភ្នំពេញ៖
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានចុះពិនិត្យមើលការតាំងបង្ហាញផលិតផលកសិកម្ម ម្ហូបអាហារកែច្នៃ សម្ភារបច្ចេកទេស និងស្នាដៃផ្សេង របស់និស្សិតដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ។ 

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មានមហាវិទ្យាល័យចំនួន៤ វិទ្យាស្ថានចំនួន៣ និងមានដេប៉ាតឺម៉ងចំនួន២១ ដែលសិក្សាលើមុខជំនាញសរុបចំនួន៣៥ ក្នុងនោះក៏មានជំនាញកសិកម្ម គីមីចំណីអាហារ បច្ចេកវិទ្យាព័ត៌មាន និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានកោតសរសើរចំពោះស្នាដៃ ផលិតផលកែច្នៃផ្សេងៗ និងផលិតផលកសិកម្ម ដែលក្មួយៗនិសិ្សត បានផលិតនិងបង្កើតឡើង ដើម្បីដាក់តាំងបង្ហាញនាពេលនេះ។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់ក្មួយៗ ខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវបន្ថែម ឈានទៅផលិតកែច្នៃចំណីអាហារ និងផលិតផលប្រើប្រាស់ផ្សេងដោយខ្លួនឯង ជៀសវាងការពឹងផ្អែកលើផលិតផលដែលនាំចូលពីបរទេស និងដើម្បីធានានូវសន្តិសុខស្បៀងអាហារក្នុងស្រុក ស្របពេលនោះ ឯកឧត្តម ក៏បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គាំទ្រនិងប្រើប្រាស់ផលិតផងក្នុងស្រុកផងដែរ។ 

គួរំលឹកថា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មិនត្រឹមតែផ្តល់កម្មវិធីសិក្សាលើទ្រឹស្តីប៉ុណ្ណោះទេ គឺថែមទាំងផ្តោតលើការអនុវត្តជាក់ស្តែងតាមរយៈ កសិដ្ឋានចិញ្ចឹមសត្វ និងដាំដុះ បន្ទប់ពិសោធន៍ និងការជំរុញការអនុវត្តនិងការផលិតជាក់ស្តែង ៕


















Previous Post Next Post