សៀមរាប៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង និងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះសហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចេញប្រត្តិបត្តិការណ៍ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ ចាប់ពីចំណុច ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង រហូតដល់កន្ទូរ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជាលទ្ធផល បានធ្វើការរុះរើនឹងកាប់បំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ត្រូវបានបំផ្លាញចោលនៅកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាតូចជាង ០៣សង់ទីម៉ែត្រ ប្រវែង ២០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៨០ដើមផងដែរ ៕







