ឧត្តមសេនីយ៍ឯក ជីវ ផល្លី​ និង ឧត្តមសេនីយ៍ឯក​ អុី​ សុខឃី ដឹកនាំក្រុមប្រចាំបញ្ជាវេនទី២ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ជីវ ផល្លី​ និង ឧត្តមសេនីយ៍ឯក​ អុី​ សុខឃី ដឹកនាំក្រុមប្រចាំបញ្ជាវេនទី២ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ


ភំ្នពេញ៖
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក​ អុី​ សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំក្រុមប្រចាំបញ្ជាវេនទី២ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០២៥នេះ នៅនាយកដ្ឋានអង្គរក្ស។

ក្រុមប្រចាំបញ្ជាវេនទី២ នេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត អនុប្រធាននាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាយការិយាល័យរបាយការណ៍ប្រចាំថ្ងៃ នៃនាយកដ្ឋានសរុបផែនការ តំណាងនាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ ៕










Previous Post Next Post