គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ នាំយកអំណោយមូលនិធីបេះដូងមហាគ្រួសារខ្មែរខេត្តតាកែវ ចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់វីរកងទ័ពខ្មែរជួរមុខ និងប្រជាពលរដ្ឋភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ នាំយកអំណោយមូលនិធីបេះដូងមហាគ្រួសារខ្មែរខេត្តតាកែវ ចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់វីរកងទ័ពខ្មែរជួរមុខ និងប្រជាពលរដ្ឋភៀសសឹក


ភ្នំពេញ៖
នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ នាំយក មូលនិធិបេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ ប្រគល់ជូន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ចូលរួមជួយឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនដល់វីរកងទ័ពខ្មែរជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បាននាំយកអំណោយសប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តតាកែវ មកជូន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយចោរសៀមឈ្លានពាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកដោយការឈ្លានពានរបស់ចោរសៀមចំនួន ៨រថយន្ត (រថយនចំណុះ ៣តោនចំនួន ២គ្រឿង, រថយន្តចំណុះ ៥តោនចំនួន ៥គ្រឿង, រថយន្ត pick up ចំនួន ១គ្រឿង)។
 
សម្ភាររួមមាន៖ អង្ករ ១៩,៧តោន, អំបុក ៦,៩៥តោន, មី ១,៤៧៦ កេស, ពងទាសាប ៤,៤៨០គ្រាប់, ពងទាប្រៃ ២៨៧គ្រាប់, បន្លែ ផ្អក ប្រហុក ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ បាយក្តាំង នំក្មេងៗ អាវរងា មុង ភួយ ក្រម៉ា បារីចំនួន ១ប៊ិច និង សម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនធំ ៕























Previous Post Next Post