លោកជំទាវ លៀង យុគ ថោជេដ្ឋា នាំយកថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ការព្យាបាលកុមារកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ លៀង យុគ ថោជេដ្ឋា នាំយកថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ការព្យាបាលកុមារកម្ពុជា


ភ្នំពេញ៖
នាព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បាននាំយកថវិកាសប្បុរសធម៌ចំនួន២ម៉ឺនដុល្លារ ដែលទទួលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការជួយទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជា។

សូមជម្រាបថា សប្បុរសជនជាច្រើន និងជាបន្តបន្ទាប់ បានចូលរួមបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នារក្សានិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្ដបេសកកម្មជួយសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ៕










Previous Post Next Post