ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តមសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញបន្ដដឹកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពី អន្ដោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំបន្តនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក ឯកឧត្ដម ប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្ដម អគ្គនាយករង លោក ប្រធាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារពាក់ព័ន្ធផងដែរ ៕










