ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះធ្វើឡើងដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈលើវិស័យលើកិច្ចសហប្រតិបត្តិការទៅវិញទៅមក ៕













