ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីជាកម្លាំងចិត្ត ជួយដល់វីរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីជាកម្លាំងចិត្ត ជួយដល់វីរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាកម្លាំងចិត្ត ជួយដល់វីរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែក ក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជា។

សូមជម្រាបថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះរៀបចំឡើងដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នៅបរិវេណសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សូមបងប្អូនប្រជាពលរដ្ឋយើងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើន ដើម្បីបង្ហាញពីសកម្មភាពរបស់កម្លាំងជួរក្រោយចូលរួមក្នុងការការពារទឹកដី និងជាកម្លាំងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខរបស់យើង ៕










Previous Post Next Post