ឯកឧត្តម ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្ត ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្ត ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្ត ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន/ស្ថានីយ អនុប្រធាននាយកដ្ឋាន/ស្ថានីយ នាយការិយាល័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។ 

ឯកឧត្តមអគ្គនាយក ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានល្អជាច្រើននាពេលកន្លងមក។ 

ឯកឧត្តមអគ្គនាយក ក៏បានជំរុញឱ្យថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញ ត្រូវតែពន្លឿននូវការធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ទៅតាមអគ្គនាយកដ្ឋាន ដែលពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើបទបង្ហាញ និងប្រមូលធាតុចូលពាក់ពន្ធ័ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្ត បច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងឆាប់រហ័ស ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។ 

ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ ៕





















Previous Post Next Post