សៀមរាប៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក វូ សុភេន មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក កេត សុភក្ត្រា នាយក្រុម៣ អ.ត២ វ.ត៤២២ បម្រើការនៅកងពលតូចថ្មើរជើងលេខ៤២ បានទទួលមរណភាព នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ទិសប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកវរសេនីយ៍ឯក វូ សុភេន បាននាំយកថវិកាចំនួន ៤០០,០០០រៀល (បួនរយពាន់រៀល) របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ឯក កេត សុភក្ត្រា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ ៕











