ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សន្ទនាតាមរយៈទូរស័ព្ទជាមួយ អនុប្រធានគណៈកម្មការអឺរ៉ុប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សន្ទនាតាមរយៈទូរស័ព្ទជាមួយ អនុប្រធានគណៈកម្មការអឺរ៉ុប


ភ្នំពេញ៖
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដែលកំពុងបន្តកើតឡើង។ 

លោកជំទាវ ខាចា ខាឡាស់ បានចូលរួមរំលែកទុក្ខ និងសមានចិត្ត ចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស៊ីវិល និងទុក្ខវេទនាដែលមានក្នុងអំឡុងពេលវិបត្តិនេះ។ លោកជំទាវ បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ថែម និងគាំទ្រដល់ដំណោះស្រាយសន្តិភាពចំពោះវិវាទតាមរយៈការសន្ទនា។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាពដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។ ឯកឧត្តម ក៏បានផ្លាស់ប្តូរយោបល់ជាមួយលោកជំទាវ ខាចា ខាឡាស់ អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៕




Previous Post Next Post