អភិបាលខេត្តឧត្ដរមានជ័យ សម្ដែងនូវសេចក្ដីអាណិតអាសូរ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពជួរមុខ ដែលបានខិតខំប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់យោធាថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តឧត្ដរមានជ័យ សម្ដែងនូវសេចក្ដីអាណិតអាសូរ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពជួរមុខ ដែលបានខិតខំប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់យោធាថៃ


ឧត្ដរមានជ័យ៖
ក្នុងស្មារតីយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងទ័ពដែលបានលះបង់ដើម្បីជាតិ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសលើសមរភូមិសង្គ្រាម។

ក្នុងឱកាសនោះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានសម្ដែងនូវសេចក្ដីអាណិតអាសូរ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពជួរមុខ ដែលបានខិតខំប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់យោធាថៃទាំងយប់ទាំងថ្ងៃយ៉ាងអង់អាចក្លាហាន។

ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្តឧត្ដរមានជ័យ ក៏បាននាំយកថវិការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថមដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលផងដែរ ៕
















Previous Post Next Post