លោកឧត្តមសេនីយ៍ត្រី​ ម៉េង ស្រ៊ុន​​ អញ្ជើញអមដំណើរ​ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិស​កុសល​ជូនចំពោះ​ដួងវិញ្ញាណ​ក្ខន្ធ​វីរៈ​កងទ័ព​ ឧត្ដម​សេនីយ៍​ត្រី​ យួន សុីង ដែលបានពលីក្នុងបុព្វហេតុការពារបូរភាពទឹកដីកម្ពុជានៅសមភូមិមុខកម្ពុជា​-ថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី​ ម៉េង ស្រ៊ុន​​ អញ្ជើញអមដំណើរ​ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិស​កុសល​ជូនចំពោះ​ដួងវិញ្ញាណ​ក្ខន្ធ​វីរៈ​កងទ័ព​ ឧត្ដម​សេនីយ៍​ត្រី​ យួន សុីង ដែលបានពលីក្នុងបុព្វហេតុការពារបូរភាពទឹកដីកម្ពុជានៅសមភូមិមុខកម្ពុជា​-ថៃ


កំពង់ស្ពឺ៖
លោកឧត្តមសេនីយ៍ត្រី​ ម៉េង ស្រ៊ុន​​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ រួមនិងប្រតិភូអម​​ ចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិស​កុសល​ជូនចំពោះ​ដួងវិញ្ញាណ​ក្ខន្ធ​វីរៈ​កងទ័ព​ ឧត្ដម​សេនីយ៍​ត្រី​ យួន សុីង ដែលបានពលី​ជីវិត​យ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរភាពទឹកដីកម្ពុជា​​ នៅសមភូមិមុខតាមបន្ទាត់ព្រំ​ដែន​កម្ពុជា​-ថៃ​ កាលពីវេលោម៉ោង៩៖០០នាទព្រឹកថ្ងៃទី៨ខែវិច្ឆិកា​ ឆ្នាំ២០២៥ ដោយ​បច្ចុប្បន្ន​ប្រារឰ​ធ្វើ​នៅ​គេហដ្ឋាន​ភូមិថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

វីរៈ​កងទ័ព​ ឧត្ដម​សេនីយ៍​ត្រី​ យួន សុីង បានបាត់បង់ជីវិតក្នុងពេលបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ នេះគឺជាការលះបង់ដ៏ធំធេងរបស់គាត់​ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា។

ក្នុងពេលវេលាដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី​ ម៉េង ស្រ៊ុន​​ ក៏បាន​ចូលរួម​រំលែកទុក្ខ​ ព្រមទាំងសម្តែងនូវសេចក្តីសង្វេកយ៉ាងជ្រាលជ្រៅ និង​សូម​ឧទ្ទិស​បួងសួងដល់​ដួងវិញ្ញាណ​ វីរៈ​កងទ័ព​ ឧត្ដម​សេនីយ៍​ត្រី​ យួន សុីង សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ៕










Previous Post Next Post