បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ, ប្រធានគណៈកម្មការគ្រប់គ្រងជនភៀសសឹក មណ្ឌលស្រុកថ្មពួក និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកថ្មពួក បានអញ្ជើញនាំយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនប្រគល់ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលភៀសសឹកមកទីសុវត្ថិភាពចំនួន ៣០០គ្រួសារ។
អំណោយសរុបរួមមាន៖ ឃីតចំនួន ៣៥៥ឈុត, អង្ករចំនួន ៣.៥៥០គីឡូក្រាម, ខោទឹកនោមក្មេងចំនួន ១៥បេ, សម្ភារៈប្រើប្រាស់ស្រី្ត និងកុមារ ចំនួន ៧បេ, សាប៊ូលាងដៃចំនួន ៥កេស (៥០០ដុំ) និងសាប៊ូដុំចំនួន ៥កេស ៕


















