កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ម៉ូតូជូនម្ចាស់វិញ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ម៉ូតូជូនម្ចាស់វិញ!


សៀមរាប៖
នៅវេលាម៉ោង២២:៤៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតជាសែន បានចុះល្បាតការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងក្តាប់សភាពការណ៍ នៅក្នុងភូមិសាស្ត្រក្រុងរុនតាឯកតេជោសែន លុះដល់ចំណុចភូមិស្នាសង្គ្រាម សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូម៉ាក HONDA DREAM សេរីឆ្នាំ 2023 ពណ៍ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AA-6603 ដែលមានលេខម៉ាស៊ីន 12EN0050395 ពេលបានឃើញកម្លាំងកងរាជអាវុធហត្ថកំពុងជិះម៉ូតូល្បាត បានឈប់ម៉ូតូហើយរត់ចូលព្រៃគេចខ្លួនបាត់។ 

កម្លាំងល្បាតបានយកម៉ូតូមករក្សារទុកនៅមូលដ្ឋាន រួចក៏យកម៉ូតូខាងលើ យកទៅប្រគល់ជូនការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តស្រាវជ្រាវរកម្ចាស់ម៉តូ។

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូខាងលើឃើញ ទើបដឹងថាម៉ូតូខាងលើត្រូវបានជនមិនស្គាល់អត្តសញ្ញាណបានលួចយកនៅចំណុចភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ 

បច្ចុប្បន្ន នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ម៉ូតូខាងលើជូននគរបាលខេត្តឧត្តមានជ័យនិងម្ចាស់ម៉ូតូ អោយគាត់យកទៅប្រើប្រាសវិញ និងបន្តនីតិវិធីដើម្បីស្រាវជ្រាវរកជនល្មើស ៕





Previous Post Next Post