ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យលទ្ធកម្មកម្រិតមធ្យម (General PRC)នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា។
ពិធីនេះដោយមានការចូលរួមពីប្រធាននាយកដ្ឋានមុខងារ និងធនធាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីគម្រោង នៅទីស្ដីការក្រសួងមហាផ្ទៃ ៕












