ក្រចេះ៖ នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំកាំពីសាលាខេត្ត។
ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការនិងអង្គភាពទាំង២ និងមន្ត្រី ចំណុះរដ្ឋបាលខេត្ត។
ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានណែនាំនិងទិសដៅការងារអាទិភាពសំខាន់ៗ ដែលត្រូវអនុវត្តបន្ទាន់រួមមាន៖
១)-បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានជាប់ ជាប្រចាំ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព
២)-បន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់
៣)-ត្រូវចុះត្រួតពិនិត្យ តាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីស្វែងរកស្ថានីយ និងដេប៉ូដែលមិនមានអនុលោមភាព ផ្នែកបរិមាណ និងគុណភាព
៤)-ចុះពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
៥)-បន្តពង្រឹងគុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់ មធ្យមសិក្សា និងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៕















