ឯកឧត្តម សៅ សុខា អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យវឌ្ឍនភាពការងារសាងសង់សាលាឋមសិក្សាតានូ ស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សៅ សុខា អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យវឌ្ឍនភាពការងារសាងសង់សាលាឋមសិក្សាតានូ ស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប


ស្វាយរៀង៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជានកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យវឌ្ឍនភាពការងារសាងសង់សាលាឋមសិក្សាតានូ ដែល ឯកឧត្តម សៅ សុខា បានសន្យាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថានឹងគៀងគសប្បុរជន ដើម្បីកសាងអគារសិក្សាយមួយខ្នងបន្ថែមទៀតដែលមាន ៦បន្ទប់ ដើម្បីងាយស្រួលដល់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបានសិក្សារៀនសូត្រពេញម៉ោងព្រោះចំនួនសិស្សកើនឡើងជាលំដាប់។ 

បច្ចុប្បន្នការសាងសង់ បានប្រមាណ ៤០%ហើយ និងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។ អគារសិក្សានេះចំណាយថវិកាក្នុងការសាងសង់សរុបចំនួន ៦៨,០០០ដុល្លារ និងមានទីតាំងស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៕
































Previous Post Next Post