អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរស្រុកត្រូវតាមដានឱ្យបានជាប់ជាប្រចាំ និងត្រៀមជួយដោះស្រាយឱ្យបានទាន់ពេលវេលា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរស្រុកត្រូវតាមដានឱ្យបានជាប់ជាប្រចាំ និងត្រៀមជួយដោះស្រាយឱ្យបានទាន់ពេលវេលា


កណ្តាល៖
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកលិចផ្លូវ សាលារៀន និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំឈើទាល ដោយត្រូវសហការគ្នាតាមដាន និងរាយការណ៍ឱ្យបានជាប់ជាប្រចាំមកខេត្ត ជាពិសេសក៏ត្រូវតែរៀបចំផែនការដើម្បីត្រៀមជួយដោះស្រាយបញ្ញានានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

ឯកឧត្តម គួច ចំរើន បានណែនាំដូច្នេះ ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំមន្ទីរជំនាញ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយ ចុះពិនិត្យស្ថានភាពទឹកលិចដោយសារទឹកភ្លៀង នៅក្នុងបរិវេណដីខាងក្រោយសាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក និងស្ថានភាពរបស់ព្រែកឫស្សីស្រុក ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ 

ចំពោះដីផ្នែកខាងក្រោយរបស់សាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក ដែលបានរងការលិចទឹកទំហំជាង ២ពាន់ម៉ែត្រការ៉េ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុកត្រូវយកដីមកចាក់បំពេញ និងត្រូវយកគ្រឿងចក្រមកឈូសឆាយឱ្យបានស្អាត និងកាយរំដោះទឹកចេញពីបរិវេណសាលាឱ្យបានឆាប់រហ័ស។ 

ដោយឡែកសម្រាប់ស្ថានភាពរបស់ព្រែកឬស្សីស្រុក ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកត្រូវសហការគ្នាចុះធ្វើនិយាមការទៅតាមបណ្ដោយព្រែក និងដាក់គ្រឿងចក្របណ្ដើរៗ ទុកសម្រាប់ធ្វើការកាយ និងស្ដារព្រែកនេះឱ្យបានល្អប្រសើឡើងវិញ កុំឱ្យមានការកកស្ទះ ដើម្បីទុករំដោះទឹកបញ្ជៀសការជនលិចសាលារៀន ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ពិសេសជាងនេះទៅទៀតនោះគឺ ពាក់ព័ន្ធនិងការចុះធ្វើនិយាមការ និងការដឹកគ្រឿងចក្រចូល គឺដាច់ខាតមិនត្រូវឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាដាច់ខាត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់ក្រុមការងារមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍ចំពោះបញ្ហាទឹកលិចក្នុងភូមិសាស្ត្រឃុំឈើទាលនេះបន្ថែមទៀត ត្រូវបន្តកិច្ចសហការគ្នាពិនិត្យស្ថានភាពទឹកលិចឱ្យបានជាប់ជាប្រចាំ ករណីចាំបាច់ត្រូវរាយការណ៍មកខេត្តឱ្យបានទាន់ពេលវេលាដើម្បីខេត្តជួយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបញ្ចៀសបាននូវការជន់លិច ៕











Previous Post Next Post