កំពត៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ និងលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធាការិយាល័យ និងមន្រ្តីជំនាញ សរុបចំនួន ៣៨រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធាមន្ទីររួចមក កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស លើសេចក្តីព្រាងរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្សព្វផ្សាយ និងណែនាំអំពីគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញផងដែរ ៕















