កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពងស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ លោក ហែម ម៉េងហោ នាយការិយាល័យផ្គត់ផ្គងជាតំណាង លោកមេបញ្ជាការ រៀបចំបានទទួលនូវសម្ភារៈដំណេកមួយចំនួនពីសប្បុរសជន ដោយ លោក ហាន់ ហ្វា ជាតំណាង លោក ឆន វណ្ណាន និងក្រុមគ្រួសារ នាំយកនូវសម្ភារៈដំណេកមួយចំនួនប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព។រួមមាន៖ពូកចំនួន៤៦, គ្រែចំនួន២៥ ពីជាន់ (ស្មើ៥០គ្រែ) បញ្ជាក់ផងដែរថា សម្រាប់សម្ភារៈទាំងនេះវាពិតជាសំខាន់ណាស់ក្នុងការជួយសម្រួលដល់ នាយទាហាន នាយទាហានរង សម្រាប់សម្រាកក្រោយពេលបំពេញការងាររួច ដើម្បីកសាងថាមពលឡើងវិញដើម្បីបន្តបំពេញការងារជូនអង្គភាព។
ក្នុងឱកាសនោះដែរ ក្រុមការងារកងរាជអាវុធហត្ថ ជាតំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានពាំនាំនូវពាក្យថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ លោក ឆន វណ្ណាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕




