ឯកឧត្តម កែវ វណ្ណថន ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងទូរគមនាគមន៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម កែវ វណ្ណថន ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងទូរគមនាគមន៍


ភ្នំពេញ៖
នាថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញនិងទូរគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តម Liu Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ដោយមានការចូលរួមពីបណ្តាប្រទេសមេគង្គ-ឡានឆាង តំណាង INTERPOL និងUNODC នៅទីក្រុងគុនមិញ ប្រទេសចិន។ 

កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈចំនួន០៣រួមមាន៖
១-គំនិតផ្តួចផ្តើមរួមគ្នាបង្កើតសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងទូរគមនាគមន៍
២-ប្រតិបត្តិការរួមគ្នាដើម្បីលុបបំបាត់មជ្ឍមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ និងការសម្របសម្រួលមាតុភូមិនិវត្តន៍
៣-ត្រួតពិនិត្យរួមគ្នាតំបន់សំខាន់ៗដែលមានសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

អង្គប្រជុំ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចាត់វិធានការរួមគ្នា បង្ការ ទប់ស្កាត់ និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបុព្វហេតុសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក៏បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Liu Zhongyi ឧបការីក្រសួងសន្តិសុខសាធារណៈចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-ចិន ៕









Previous Post Next Post