បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក ចូលជួបប្រជុំ ដើម្បីធ្វើបទបង្ហាញអំពីព័ត៌មានលម្អិតទាក់ទងនឹងការវិនិយោគលើមូលបត្របំណុល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក ចូលជួបប្រជុំ ដើម្បីធ្វើបទបង្ហាញអំពីព័ត៌មានលម្អិតទាក់ទងនឹងការវិនិយោគលើមូលបត្របំណុល


ភ្នំពេញ៖
ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ តំណាងក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក ចូលជួបប្រជុំ ដើម្បីធ្វើបទបង្ហាញអំពីព័ត៌មានលម្អិតទាក់ទងនឹងការវិនិយោគលើមូលបត្របំណុល (Debt Investment) និងយុទ្ធសាស្រ្តបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម និងកិច្ចសហការផ្សេងៗ។ 

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការស្វែងរកឱកាសវិនិយោគលើមូលបត្របំណុល និងយុទ្ធសាស្រ្តបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម នាពេលខាងមុខ ជាពិសេស មូលបត្របំណុលបៃតង។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃសុក្រ ៩រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕





Previous Post Next Post