ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ស្តីពី "ពិធីការ បដិសណ្ឋារកិច្ច ការប្រើប្រាស់ប្រព័ន្ធធនធានមនុស្ស និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន"
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ស្តីពី "ពិធីការ បដិសណ្ឋារកិច្ច ការប្រើប្រាស់ប្រព័ន្ធធនធានមនុស្ស និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន"


ភ្នំពេញ៖
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី "ពិធីការ បដិសណ្ឋារកិច្ច ការប្រើប្រាស់ប្រព័ន្ធធនធានមនុស្ស និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន" ដោយមានការចូលរួមពីសិក្ខាកាមសរុបប្រមាណ ៩០រូប ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិករបស់ ប.ស.ស. មកពីសាខាខេត្ត នាយកដ្ឋាន/អង្គភាពពាក់ព័ន្ធ នៅទីស្នាក់ការកណ្ដាល ប.ស.ស.។

ក្នុងឱកាសបិទវគ្គបណ្ដុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងអំណរគុណចំពោះការចែករំលែកចំណេះដឹង បទពិសោធន៍របស់គ្រូឧទ្ទេស ដែលបានបណ្ដុះបណ្ដាលផ្នែកពិធីការ បដិសណ្ឋារកិច្ច ការប្រើប្រាស់ប្រព័ន្ធធនធានមនុស្ស និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានជាផ្នែកដ៏សំខាន់ក្នុងការជួយលើកកម្ពស់កិត្តិយសរបស់ស្ថាប័នក្នុងការទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្ដរជាតិ និងសម្រាប់ជំរុញប្រសិទ្ធភាពការងាររបស់ស្ថាប័ន ព្រមទាំងការការពារប្រព័ន្ធរបស់ ប.ស.ស. ឱ្យមានភាពរឹងមាំដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះផងដែរ។

ឯកឧត្តមបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង បទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់ដល់ការងារពិធីការ និងការផ្ដល់សេវាសាធារណៈ របស់ ប.ស.ស. កាន់តែរីកចម្រើនថែមទៀត ៕


















Previous Post Next Post