ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ហុន និងឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕














