ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើការនៅថៃ ក្នុងករណីចង់វិលត្រឡប់មកកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើការនៅថៃ ក្នុងករណីចង់វិលត្រឡប់មកកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម


បន្ទាយមានជ័យ៖
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងធ្វើការងារនៅប្រទេសថៃ ក្នុងករណីចង់វិលត្រឡប់មកកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម និងជូនដំណឹងដល់ក្រុមគ្រួសារឲ្យបានដឹងផងដែរ។

ការអំពាវនាវរបស់ ប្រមុខក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសជូនអ្នកសារព័ត៌មាន ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃរំលោភរាងកាយយុវតីខ្មែរ និងស្ថានភាពជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាម ប្រមុខក្រសួងមហាផ្ទៃ, បច្ចុប្បន្ននេះ សុខភាពប្អូនស្រី មានភាពល្អប្រសើរជាងមុនបន្ដិច បើធៀបនឹងម្សិលមិញប្អូនស្រី បានបាត់បង់នូវការចង់ចាំមួយចំនួន។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមឲ្យមកជាក្រុម ហើយកុំឲ្យបែកគ្នាឲ្យសោះ ហើយជាពិសេស គឺត្រូវផ្ដល់ព័ត៌មាន ឲ្យអ្នកផ្ទះឲ្យបានដឹងមុខថា ខ្ញុំ នឹងមកថ្ងៃណាៗ។ បើមានព្រឹត្តិការណ៍ណាមួយខុសប្រក្រត្រី សុំឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ»។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្ថែមថា «យើងកំពុងរហ័សដៃរហ័សជើង ដើម្បីធ្វើការងារនេះបង្ហាញលើឆាកអន្ដរជាតិ ខ្ញុំ ហ៊ាននិយាយថា ជាអំពើស្មោគគ្រោក ដែលយើងមិនអាចទទួលយកបាន ក្នុងនាមប្រជាពលរដ្ឋដូចគ្នា»។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រីជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ ៕




Previous Post Next Post