ប្រមុខការទូតកម្ពុជា និងនូវែលសេឡង់ បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រមុខការទូតកម្ពុជា និងនូវែលសេឡង់ បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ នៅទីស្ដីការក្រសួង។ 

នៅក្នុងជំនួប រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ 

បន្ទាប់ពីជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយស ជូនឯកឧត្តម វីនស្តុន ភីធឺរ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕










Previous Post Next Post