មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមសន្និសីទស្តីពីការអភិវឌ្ឍទូរគមនាគមន៍ពិភពលោក នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមសន្និសីទស្តីពីការអភិវឌ្ឍទូរគមនាគមន៍ពិភពលោក នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់


អាស៊ែបៃហ្សង់៖
នៅថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមសន្និសីទស្តីពីការអភិវឌ្ឍទូរគមនាគមន៍ពិភពលោក (The World Telecommunication Development Conference 2025 – WTDC-25) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

សន្និសីទ WTDC ត្រូវបានរៀបចំឡើងរៀងរាល់បួនឆ្នាំម្តង ដើម្បីកំណត់អាទិភាពការងារលើការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ ITU និងអនុម័តគម្រោងអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ ព្រមទាំងអនុម័តសេចក្តីសម្រេច(ITU-D Resolution) ដែលបានផ្តល់ដំណោះស្រាយនានាឆ្លើយតបនឹងបញ្ហាប្រឈម ដែលត្រូវបានសិក្សានិងស្នើដោយក្រុមការងារសិក្សារបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU-D Study Group)។ សម្រាប់សន្និសីទ WTDC នៅឆ្នាំ២០២៥ នេះត្រូវបានរៀបចំឡើងក្រោមមូលបទ “Universal, meaningful, and affordable connectivity for an inclusive and sustainable digital future” ដោយផ្តោតលើការជម្រុញការតភ្ជាប់ឌីជីថលជាសកលធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមិនថាស្ថិតនៅទីតាំងណា ឬមានស្ថានភាពរស់នៅបែបណាក៏ដោយ ក៏អាចទទួលបាននិងប្រើប្រាស់សេវាទូរគមនាគមន៍ និងអ៊ិនធឺណិតដែលមានគុណភាពល្អ សុវត្ថិភាព តម្លៃសមរម្យ និងមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពេញលេញពីការធ្វើបរិវត្តកម្មឌីជីថល (Digital transformation)។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ក៏បានឡើងថ្លែងសុន្ទរកថា នៅក្នុងវគ្គ High Level Segment ដែលជាវគ្គដែលមានរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន ទទួលបន្ទុកវិស័យទូរគមនាគមន៍និងឌីជីថលនៃរដ្ឋសមាជិកចូលរួម។ 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញអំពីសមិទ្ធផលដែលសម្រេចបានរបស់កម្ពុជា និងការបេ្តជ្ញាចិត្តរបស់កម្ពុជានៅក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍។
 
បន្ថែមលើនេះ គណៈប្រតិភូ ក.ប.ទ. បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងលោកបណ្ឌិត Cosmas Luckyson Zavazava ប្រធានការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ (Telecommunication Development Bureau - BDT) នៃ ITU និងបានជួបពិភាក្សាទ្វេភាគីក្រៅផ្លូវការជាមួយគណៈប្រតិភូនៃប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទូរគមនាគមន៍និងឌីជីថលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ 

លើសពីនេះទៅទៀតគណៈប្រតិភូ ក.ប.ទ. ក៏បានជួបប្រជុំពិភាក្សាការងារកម្រិតបច្ចេកទេសជាមួយអ្នកជំនាញរបស់ ITU ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍លើការរៀបចំប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នជាមុន (Early Warning System) តាមរយៈសារខ្លីដែលផ្សាយចេញពីស្ថានីយអង់តែនទូរសព្ទចល័ត (Cell Broadcast) ៕


















Previous Post Next Post