ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាបញ្ហាប្រឈម និងតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារគាំទ្រទាំងអស់ នៃស្រុករមាសហែក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាបញ្ហាប្រឈម និងតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារគាំទ្រទាំងអស់ នៃស្រុករមាសហែក


ភ្នំពេញ៖
នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាបញ្ហាប្រឈម និងតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារគាំទ្រទាំងអស់ នៃស្រុករមាសហែក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៦ និងប្រធានក្រុមការងារគាំទ្រទាំង៩ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង។ 

អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុសអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្ត្រដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋមូលដ្ឋានស្រុករមាសហែកទាំងមូល។ 

បន្ថែមលើនោះ ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ដឹកនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានក្រុមការងារទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ កំណត់នូវបញ្ហាប្រឈមនិងដំណោះស្រាយជាបន្តបន្ទាប់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបន្ដអនុវត្តសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រ និងគោលនយោបាយអាទិភាពនានា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងសង្គមជាតិឱ្យកាន់រីកចំរើនបន្ថែមទៀត ៕











Previous Post Next Post