ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញបើករួមវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស” ជំនាន់ទី២
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញបើករួមវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស” ជំនាន់ទី២


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស”ជំនាន់ទី២ ជូនដល់សិក្ខាកាម ជាសមាជិក សមាជិកាគណបក្ស ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល សរុបប្រមាណ ១៧៤រូប។

វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្ស «វិមាន៧មករា» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម កែម សម្បត្តិ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល និងឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម រាជ រ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល បានថ្លែងនូវមតិស្វាគមន៍ សំណេះសំណាល និងបានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ក្រេបយកចំណេះជាពុទ្ធិ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្ស។

នៅក្នុងមតិបើកកម្មវិធី ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានគូសបញ្ជាក់ថា មន្ត្រីគណបក្ស គឺជាកម្លាំងស្នូលក្នុងការអនុវត្តកិច្ចការនយោបាយគណបក្ស ក៏ដូចជាក្នុងការងារកសាងគណបក្សក្នុងដំណាក់កាលនីមួយៗ។ 

ឯកឧត្តមបណ្ឌិត បានបន្ថែមថា មានមន្ត្រីគណបក្សល្អ ទើបគណបក្សខ្លាំង អង្គការចាត់តាំងគណបក្សរឹងមាំ គណបក្សកាន់តែមានសុក្រឹតភាព ធានាការអនុវត្តកម្មវិធីនយោបាយគណបក្សបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ប្រជាពលរដ្ឋមានជំនឿលើការដឹកនាំរបស់គណបក្ស និងរក្សាបានប្រៀប ឈ្នះគ្រប់ការបោះឆ្នោត ហើយធានានិរន្តរភាពនៃភាពជាអ្នកដឹកនាំរបស់គណបក្សលើមាគ៌ានយោបាយ សន្តិភាព និងការអភិវឌ្ឍ។

ដើម្បីអោយផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល មានភាពរឹងមាំ មានមន្រ្តីគណបក្សដែលមានសក្តានុពល និងរួមចំណែកកសាងគណបក្ស ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសំណូមពរចំនួន ០៥ចំណុច ទៅកាន់សមាជិក សមាជិកាទាំងអស់ រួមមានដូចខាងក្រោម៖

ទី១. ក្នុងនាមសមាជិកគណបក្ស ទោះស្ថិតក្នុងកម្រិតណាក៏ដោយ ត្រូវយល់ដឹងពីភារកិច្ច របស់ខ្លួន ដែលក្នុងនោះត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ត្រូវថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់ ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងល្អជាមួយប្រជាជន ដើម្បីការរីកចម្រើន។

ទី២. ក្នុងនាមជាអ្នកបន្តវេន សូមចូលរួមថែរក្សាឱ្យបាននូវសមិទ្ធផលជាវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ និងពង្រីកសមិទ្ធផលជាវិជ្ជមានបន្ថែមទៀតឱ្យកាន់តែប្រសើរ ព្រមទាំងរួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំដើម្បីផ្ទេរឱ្យយុវជនជំនាន់ក្រោយៗទៀត។

ទី៣. យើងម្នាក់ៗត្រូវមានលក្ខណៈសម្បត្តិល្អប្រពៃ ដែលសំដៅលើសមត្ថភាព សីលធម៌ ប្រជាប្រិយភាព និងសុខភាពល្អ មានឆន្ទៈគាំទ្រអនុវត្តគ្រប់ភារកិច្ច និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស និងចលនាញាតិមិត្ត បងប្អូន និងសាច់ញាតិ ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

ទី៤. ត្រូវបន្តអប់រំការងារនយោបាយសតិអារម្មណ៍ជាប្រចាំ ដល់សមាជិក សមាជិកាគណបក្ស និងរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ព្រមទាំងខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

ទី៥. ចូលរួមការងារមូលដ្ឋានតាមការចាត់តាំង ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីអនុវត្តកម្មវិធីនយោបាយគណបក្ស ផ្សារភ្ជាប់ជាមួយប្រជាជន និងត្រូវរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិ ២០២៣-២០២៨ ៕

























Previous Post Next Post