ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥


ភ្នំពេញ៖
នាថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់អំពីគម្លាតហិរញ្ញប្បទានក្នុងវិស័យកសិកម្ម ដែលគម្លាតនោះត្រូវបានបែងចែកចេញជា ៤ប្រភេទ រួមមាន៖ គម្លាតផ្នែកស្ថាប័ន ដែលសំដៅដល់ភាពមិនស៊ីគ្នានៃឥណប្រតិទាន (maturity) រវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រជាកសិករ គម្លាតព័ត៌មាន ដែលសំដៅដល់កង្វះពត៌មានក្នុងការវាយតម្លៃឥណទាន គម្លាតសមត្ថភាព ដែលសំដៅលើគម្លាតនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាកសិករ គម្លាតបច្ចេកវិទ្យា ដែលសំដៅដល់គម្លាតនៃបរិយាបន្នសេវាធនាគារឌីជីថល នៅតាមតំបន់ជនបទ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានបន្សល់នូវអនុសាសន៍មួយចំនួន សម្រាប់ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ពោលគឺ ការពង្រឹកការផ្តល់ហិរញ្ញប្បទានបៃតង ការពង្រឹងសមត្ថភាពប្រជាកសិករ ការពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធ និងការធ្វើឌីជីថលូបណីកម្មទៅក្នុងប្រតិបត្តិការធនាគារឱ្យមានបរិយាបន្ន ៕










Previous Post Next Post