ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ដែលមកពីវិទ្យាល័យចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ដែលមកពីវិទ្យាល័យចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ


កំពង់ឆ្នាំង៖
នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ដែលមកពីវិទ្យាល័យចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ, តំណាងសមាគមន៍នារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ, លោក លោកស្រី គណកម្មាធិការបក្សស្រុកសាមគ្គីមានជ័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៤០២រូប។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចប្រធាន សម្តេចអនុប្រធាន គណបក្សជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និងអង្គពិធីទាំងមូល។ 

ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធាន បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាល អាជ្ញាធរស្រុកសាមគ្គីមានជ័យ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ជាពិសេសក្មួយៗជាសិស្សានុសិស្ស ដែលខិតខំបំពេញការងារ និងប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននៅជោគជ័យដូចពេលនេះ។ 

ឯកឧត្តមបានបន្តមានប្រសាសន៍ទៀតថា លទ្ធផលនិងជោគជ័យដ៏ត្រចះត្រចង់នាថ្ងៃនេះ គឺកើតចេញពីកត្តា សុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បី ជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ព្រមទាំងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត និងការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគន្លឹះចំនួន៤ សម្រាប់វិស័យអប់រំយុវជន និងកីឡា  ក្នុងគោលដៅពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដើម្បីអភិវឌ្ឍនមូលធនមនុស្សរបស់កម្ពុជាស្របតាមទិសស្លោក “ភាពជាដៃគូរដ្ឋ និងសហគន៍ដើម្បីការអប់រំ”។ 

ឯកឧត្តមប្រធាន ក៏បានធ្វើការផ្តាំផ្ញើរដល់គ្រប់អង្គភាព ស្ថាប័ន អង្គការ សប្បុរសជន អាណាព្យាបាល សូមបន្តឧបត្ថម្ភគាំទ្រដល់យុវសិស្សទាំងអស់ ទាំងស្មារតី និងសម្ភារៈ ដើម្បីទទួលបានឱកាសសិក្សាបន្ត និងបានផ្តាំផ្ញើរក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីទទួលបានជោគជ័យថ្មីបន្ថែមទៀតប្រកបដោយគុណវុឌ្ឍិ និងក្លាយជាមូលធនមនុស្សដ៏សំខាន់ និងព្រមទាំងក្លាយជា សសទ្រូងរបស់ប្រទេសជាតិនាពេលខាងមុខ។

ជាចុងបញ្ចប់ឯកឧត្តមប្រធានបានផ្តល់ និងចែកជូននូវ អាហារូបករណ៍ ១០០% ចំនួន ២៥កន្លែង និងថវិការលើកទឹកចិត្តពីនិទ្ទេស A ដល់និទ្ទេស E ព្រមទាំងសម្ភារៈការិយាល័យ ដែលរួមមានកុំព្យូទ័រចំនួន ៤គ្រឿង ព្រីនធើ ២គ្រឿង និង LCD Projector ចំនួន ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិស្សានុសិស្សជ័យលាភី លោកគ្រូ អ្នកគ្រូ វិទ្យាល័យចំនួន២ និងបឋមសិក្សាចំនួន១ ក្នុងស្រុកសាមគ្គីមានជ័យផងដែរ ៕





































Previous Post Next Post