ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨៨
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨៨


ភ្នំពេញ៖
នាថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨៨។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធាន-អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន៧មករា រាជធានីភ្នំពេញ។ 

ក្នុងឱកាសនេះ ឯកឧត្តម សៅ សុខា បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយមានកិត្តិយសបានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨៨ បន្ទាប់ពីវគ្គសិក្សាបានដំណើរការអស់រយៈពេល៦ថ្ងៃ ប្រកបដោយជោគជ័យនៅក្នុងវិមាន៧មករានេះ ដែលតំណាងឲ្យភាពរឹងមាំគង់វង្ស យូរអង្វែងរបស់គណបក្សយើង ក្នុងបរិយាកាសសាមគ្គីភាពដ៏កក់ក្តៅ។ 

ឯកឧត្តមក៏បាននាំមកនូវការសួរសុខទុក្ខ និងស័ព្ទសាធុការពរពីសំណាក់សម្ដេចប្រធានគណបក្ស, សម្តេចប្រធានកិត្តិយសគណបក្ស, សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនដល់អង្គពីធីទាំងមូល ប្រកបដោយមនោសញ្ចេតនានឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។

ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ឯកឧត្តម សៅ សុខា បានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃវគ្គសិក្សាដែលបានប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតដល់ចប់ និងសូមអបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលនៃការរៀនសូត្ររបស់សិក្ខាកាមគ្រប់រូប ដែលពិតជាបានរួមចំណែកដល់ការងារកសាង និងពង្រឹងគណបក្ស ជាពិសេសលើការងារពង្រឹងពង្រីកមូលធនមនុស្សរបស់គណបក្សឲ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចក្នុងដំណាក់កាលបច្ចុប្បន្ន។ ព្រមជាមួយនេះ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាខិតខំបំពេញការងារនេះបានល្អប្រសើរ។

ឯកឧត្តម សៅ សុខា បានគូសបញ្ជាក់ពីកត្តាដែលធ្វើឲ្យវគ្គសិក្សាទទួលបានលទ្ធផលដ៏ល្អនេះ រួមមាន៖ ១.ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការងារកសាងធនធានមនុស្ស និងមូលធនមនុស្ស ដោយបានដាក់ចេញនូវគោលការណ៍ គោលនយោបាយ និងវិធានការនានាស្របនឹងសំណូមពរនៃសភាពការណ៍ជាក់ស្តែង, ២.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូប ក្នុងការរៀនសូត្រ ការគោរពវិន័យរបស់វគ្គ ការរឹតចំណងសាមគ្គីភាពរវាងគ្នា និងគ្នា ក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស, ៣.ការយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសនាមគ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់វគ្គសិក្សា, ៤.ការខិតខំរបស់គណៈឃោសនាអប់រំ និងកិច្ចសហការរវាងបណ្តាស្ថាប័ននានាជុំវិញនៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន, ៥.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការនៃគណបក្សក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ទាំងអស់ចំពោះការងារអប់រំនយោបាយ និង៦.ដោយបរិយាកាសសង្គមមានសុខសន្តិភាព ដែលបានបង្កលក្ខណៈឲ្យសិក្ខាកាមយើងបានមករៀនដោយស្ងប់ចិត្ត ជាពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត ៕






















Previous Post Next Post