លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ក្រោយប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ក្រោយប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ


ភ្នំពេញ៖
លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ក្នុងសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា «ក្រោយពី មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណី លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន» ៕


Previous Post Next Post