កំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ប្រចាំនព្វមាស ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំ មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការ មេបញ្ជាការងកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំ អនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានជំរុញដល់រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្ត ឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ ៕












