នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ និង ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ដឹកនាំក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះមកខេត្តមណ្ឌលគីរី ដើម្បីអនុវត្តផែនការ ០០៣ ផក របស់ក្រសួងមហាផ្ទៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ និង ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ដឹកនាំក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះមកខេត្តមណ្ឌលគីរី ដើម្បីអនុវត្តផែនការ ០០៣ ផក របស់ក្រសួងមហាផ្ទៃ


មណ្ឌលគីរី៖
កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ប្រធានក្រុមប្រតិបត្តិការទី២ និង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អនុប្រធានក្រុមប្រតិបត្តិការទី២ និងជាប្រធានចុះត្រួតពិនិត្យគោលដៅ ខេត្ដមណ្ឌលគីរី ខេត្តរតនគីរី បានដឹកនាំក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះមកខេត្តមណ្ឌលគីរី ដើម្បីអនុវត្តផែនការ ០០៣ ផក របស់ក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលដូចខាងក្រោម៖

១. ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម អភិបាលរង ស្នងការរង ទទួលផែនអន្តោប្រវេសន៍ ដើម្បីប្រជុំ និងពិភាក្សាអំពីវឌ្ឍនភាពការងារត្រួតពិនិត្យវត្តមានរបស់ជនបរទេស និងផ្សព្វផ្សាយនិយាមប្រតិបត្តិ (SOP) សម្រាប់អនុវត្តក្នុងការត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ និងផ្ទះសំណាក់។

២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ បានដឹកនាំកិច្ចប្រជុំជំនាញផ្ទៃក្នុង ដោយមានចូលរួមពីលោកស្នងការរងទទួលផែនអន្តោប្រវេសន៍ នាយការិយាល័យ នាយរងការិយាល័យ អធិការស្រុក នាយប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយនិយាមប្រតិបត្តិ (SOP) ជូនដល់មន្ត្រីមូលដ្ឋាន និងពិភាក្សាលើបញ្ហាប្រឈម មួយចំនួន ព្រមទាំងសំណូមពរ។   

៣. រៀបចំផែនការ និងចុះត្រួតពិនិត្យ តាមសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត ចំនួន ៤ទីតាំង ក្នុងខេត្តមណ្ឌលគីរី នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕




















Previous Post Next Post