អាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកព្រៃនប់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកព្រៃនប់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug


ព្រះសីហនុ៖
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរួមគ្នា ធ្វើពិធីផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug ដល់អង្គភាព និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកព្រៃនប់ជិត២០០នាក់។ 

ក្នុងនាមឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត លោកបណ្ឌិត អ៊ី ធារិន អភិបាលស្រុក បានមានប្រសាសន៍ ដោយបានលើកឡើងពីស្ថានភាពទូទៅ ពិសេសបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានដែលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកព្រៃនប់ បានខិតខំធ្វើការប្រយុទ្ធប្រឆាំងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។ 

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំការកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះ អាជ្ញាធរគ្រប់ថ្នាក់ នៃខេត្តព្រះសីហនុ និយាយជារួម និងនិយាយដោយឡែកអាជ្ញាធរស្រុកព្រៃនប់ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងបន្តថា ស្រុកព្រៃនប់ ជាស្រុកដំបូងគេដែលបានធ្វើការងារផ្សព្វផ្សាយ ដល់ប្រតិបត្តិករផ្ទាល់ ពិសេសមេឃុំ មេភូមិ ព្រមទាំងនាយកសាលាទូទាំងស្រុកសូមបន្តយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្សព្វផ្សាយនេះឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀនក៏ដូចជាជំរុញការប្រើប្រាស់ App NoDrug ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីប្រសិទ្ធភាព បង្ការទប់ស្កាត់បានកុំឲ្យប្រជាពលរដ្ឋធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន "គ្មានគ្រឿងញៀន សហគមន៍សុខសាន្ត មានការអភិវឌ្ឍ" ៕


















Previous Post Next Post