មណ្ឌលគិរី៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការបង្ការ និងបង្រ្កាបនូវបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥និង២៥នាទី នៅត្រង់ចំណុចតារាងបាល់ទះរបស់ឈ្មោះ ឌឹម ឌឿន ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការចុះបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ស្ថិតនៅឃុំចុងផ្លាល់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីវឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានដោយ លោក អាន ឆូយ ជំទប់ទី២ ឃុំចុងផ្លាស់។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ១៣នាក់ ក្នុងនោះ ស្រ្តីចំនួន១នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
ទី១/. ឈ្មោះ វុន ពន្លឺ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី២/. ឈ្មោះ នីម ប៉ោហួរ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៣/.ឈ្មោះ ភ័ណ្ឌ លីន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៤/. ឈ្មោះ អ៊ុត ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៥/. ឈ្មោះ ពិន គា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។
ទី៦/. ឈ្មោះ ម៉ៅ ថុល ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៧/. ឈ្មោះ ចន ពន្លឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៨/. ឈ្មោះ ឈឹម មិនា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៩/. ឈ្មោះ ឡាំ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិពូទុង ឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី១០/. ឈ្មោះ កេះ ចាន់រ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិភ្នង មុខរបរ កម្មករ រស់នៅ ភូមិថ្មី ឃុំ សុខសាន្ត ស្រុក កោះញែក ខេត្តមណ្ឌលគិរី។
ទី១១/. ឈ្មោះ ភ្យី រី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ រស់នៅ ភូមិពូងោ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី១២/. ឈ្មោះ សេម សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិភ្នង មុខរបរ កម្មករ រស់នៅ ភូមិទួល ឃុំមេម៉ង ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។
ទី១៣/.ឈ្មោះ ទ្រី ហុងគ្រី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិពូងោ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ លើជនសង្ស័យទាំង១៣ នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន (+) ចំនួន ១៣នាក់ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។
សមត្ថកិច្ចបានឱ្យដឹងថា មធ្យោបាយ និងសម្ភារៈវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖
១/. ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់ (២កញ្ចប់ធំល្មម, ៣កញ្ចប់តូច) ទម្ងន់ ៤.៤៤ក្រាម (ថ្លឹងទាំងសំបកថង់), ២/. ទូរស័ព្ទ ចំនួន ១២គ្រឿង (ម៉ាក OPPO ចំនួន ២គ្រឿង, ម៉ាក ViVo ចំនួន ២គ្រឿង, ម៉ាក iphone ចំនួន ២គ្រឿង, ម៉ាក Tecno ចំនួន ២គ្រឿង, ម៉ាក Infinix ចំនួន ២គ្រឿង, ម៉ាក mi ចំនួន ១គ្រឿង, ម៉ាក pova ចំនួន ១គ្រឿង), ៣/. ម៉ូតូ ចំនួន ៦គ្រឿង (ម៉ាក Wave ចំនួន ៣គ្រឿង, ម៉ាក Future ចំនួន ១គ្រឿង, ម៉ាក exciter ចំនួន ១គ្រឿង, ម៉ាក honda ឌ្រីម អត់អាវ ចំនួន ១គ្រឿង), ៤/. ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១, ៥/. អាវុធកែច្នៃប្រើហ្គាស ចំនួន ២ដើម, ៦/. គ្រាប់ពិដាង ចំនួន ១៣៣គ្រាប់, ៧/. ដាវ ចំនួន ១ដើម, ៨/. បារីអេឡិត្រូនិច (vape) ចំនួន១, ៩/. ឧបករណ៍ និងថង់វេចខ្ជប់គ្រឿងញៀងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ ខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធី ៕




