ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ ចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដកពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តជនបរទេសក្នុងប្រទេសកម្ពុជា FPCS និងពិនិត្យជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ ចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដកពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តជនបរទេសក្នុងប្រទេសកម្ពុជា FPCS និងពិនិត្យជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន


ភ្នំពេញ៖
នាថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាអនុប្រធានក្រុមការងារប្រតិបត្តិការទី៣ (បាត់ដំបង ប៉ៃលិន) យោងតាមវឌ្ឍនភាពអនុវត្តផែនការ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដកពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា FPCS និងពិនិត្យជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

ដោយមានអញ្ជើញចូលរួមឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន, នាយករដ្ឋបាលខេត្ត ,លោកប្រធានមន្ទីការងារខេត្ត, លោកស្នងការនគរបាលខេត្ត, លោកស្នងការរងទទួលផែនជនបរទេសមួយចំនួន។

ក្រោយពីបានប្រកាសផ្សព្វផ្សាយនិយាមប្រតិបត្តិរួចមក ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានណែនាំដល់ក្រុមការងារថ្នាក់ក្រោមជាតិមុនចុះប្រតិបត្តិការណ៍តាមគោលដៅ ត្រូវបង្កើតសេចក្តីសម្រេចឬបង្គាប់ការឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសិទ្ធដល់សមាសភាពក្រុមការងារចុះប្រតិបត្តិការណ៍តាមគោលដៅត្រូវអនុវត្តតាមគតិយុត្តិច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសមន្ត្រីនគរបាលប៉ុស្តិ៍ត្រូវសិក្សារៀនសូត្រចំណេះស្តីពីការប្រើប្រាស់ប្រព័ន្ធ (FPCS) ឲ្យបានច្បាស់លាស់ ៕

















Previous Post Next Post