លោក ម៉េង ស្រ៊ុន អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥​នេះ​ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល​ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់​​​ ឯកឧត្តម យឹម សុខុម សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត​​កំពង់ស្ពឺ​ និង​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ស្ពឺ
រួមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សថ្នាក់កណ្ដាល គណៈកម្មាធិការបក្សខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់​​ ស្ថិតនៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា​​ រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលនៃសិក្ខាសាលាយុទ្ធសាស្ត្រ ដែលក្រុមការងារគណបក្សរៀបចំ កំណត់ធាតុចូល និងយកចំណេះដឹង បទពិសោធន៍ចេញពីសិក្ខាសាលាដែលក្រុមការងារបានរៀបចំចំនួន១៣ លើកកន្លងមក ដើម្បីទៅអនុវត្តនៅមូលដ្ឋានខេត្តកំពង់ស្ពឺ។ 

លទ្ធផលដែលក្រុមការងារទទួលបានពីសិក្ខាសាលាត្រូវបានចងក្រងជាឯកសារសម្រាប់ជាជំនួយស្មារតីដល់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ដើម្បីយកទៅអនុវត្តស្របតាមស្ថានការណ៍ក្នុងមូលដ្ឋានរៀងៗខ្លួន សំដៅធានាបាននូវជ័យជម្នះជូនគណបក្សនាពេលបោះឆ្នោតខាងមុខៗទៀត ៕














Previous Post Next Post