ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់បឹងកក់ទី២ សហការជាមួយរដ្ឋបាលសង្កាត់បឹងកក់ទី២ រៀបចំកម្មវិធីឧបត្ថម្ភដល់សិស្សានុសិស្សកំពុងសិក្សានៅសាលាបឋមសិក្សាវត្តនាគវ័ន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់បឹងកក់ទី២ សហការជាមួយរដ្ឋបាលសង្កាត់បឹងកក់ទី២ រៀបចំកម្មវិធីឧបត្ថម្ភដល់សិស្សានុសិស្សកំពុងសិក្សានៅសាលាបឋមសិក្សាវត្តនាគវ័ន


ភ្នំពេញ៖
នាថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់បឹងកក់ទី២ បានសហការជាមួយរដ្ឋបាលសង្កាត់បឹងកក់ទី២ បានរៀបចំកម្មវិធីឧបត្ថម្ភដល់សិស្សានុសិស្សកំពុងសិក្សានៅសាលាបឋមសិក្សាវត្តនាគវ័ន ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ សរុប៤៨៣នាក់ ក្រោមអធិបតីភាព លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី តំណាងដ៏ខ្ពង់ខ្ពស់របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងលោកជំទាវ ឡុង វិសាខា, ឯកឧត្តម ទ្រី តាយ ប្រធានក្រុមការងារចុះជួយសង្កាត់បឹងកក់ទី២, ឯកឧត្តម ស សេរីវិចិត្រ  អនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងកក់ទី២, ឯកឧត្ដម បុឹល ច័ន្ទវីរៈ អនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងកក់ទី២, លោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់ទី២, លោក ហ៊ី សាវុធ នាយកសាលាបឋមសិក្សាវត្តនាគវ័ន ព្រមទាំងសហការីក្រុមការងារចុះជួយសង្កាត់បឹងកក់ទី២, សមាជិកក្រុមប្រឹក្សាសង្កាត់បឹងកក់ទី២, លោកគ្រូ​ អ្នកគ្រូ, យុវជនសង្កាត់​ និងអាណាព្យាបាលសិស្ស។
    
ឆ្លៀតក្នុងឱកាស​នេះ​ លោកជំទាវ​ យ៉ិនទៀង​ ពុទ្ធិរស្មី​ មានកិត្តិយសបាននាំយកនូវការសួរសុខទុក្ខ​ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុនី នូវសៀវភៅមានរូបសម្តេច​ និងអំណោយដ៏ថ្លៃថ្លារបស់​ ​កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងលោកជំទាវ ឡុង វិសាខា ​បានឧបត្តម្ភដល់លោកគ្រូ​ អ្នកគ្រូ​ សរុបចំនួន​ ២០នាក់​ ដោយក្នុង​ ១នាក់ ទទួលបានថវិកាចំនួន២ម៉ឺនរៀល  និងសម្រាប់សិស្សានុសិស្ស​ ចំនួន ៤៨៣នាក់​ នូវសម្ភារៈសិក្សា​ រួមមាន​ ប៊ិច, ខ្មៅដៃ, បន្ទាត់, ជ័រលុប, ក្តារឈ្នួន​ និងដែកខួង និងអាហារសំរ៉ន់​ (នំប៉ាវ និងទឹកសុទ្ធ)។ 
     
ជាចុងក្រោយ​ ​លោកជំទាវ​ យ៉ិនទៀង​ ពុទ្ធិរស្មី​ និង​ឯកឧត្ដម​ ស​ សិរីវិចិត្រ​ បានឧបត្តម្ភសិស្សពូកែ​ និងឆ្នើម​ជាងគេ​ ​ចំនួន ៤នាក់​ ដោយក្នុង​ ១នាក់ទទួលបានទូរស័ព្ទដៃ ១គ្រឿង​, សំភារៈបំពាក់លើទូរស័ព្ទ ១ឈុត​ និងថវិកា ៥ម៉ឺនរៀលផងដែរ ៕



























Previous Post Next Post