ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំយុវជនគណបក្សក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យការងារសម្រចបាន និងផែនការសកម្មភាពខែវិច្ឆិកា ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំយុវជនគណបក្សក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យការងារសម្រចបាន និងផែនការសកម្មភាពខែវិច្ឆិកា ឆ្នាំ២០២៥


ភ្នំពេញ៖
កាលពីថ្ងៃអាទិត្យ ១១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងធម្មការ និងសាសនា បានរៀបចំកិច្ចប្រជុំយុវជនគណបក្សនៅតាមផែនចំណុះ និងលេខាធិការដ្ឋានក្រោមឱវាទ ក្រោមអធិបតីភាពឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
-របាយការណ៍បូកសរុបវឌ្ឍនភាពការងារតាមផែនក្នុងកិច្ចប្រជុំខែតុលា
-ការពិភាក្សាលើការត្រៀមរៀបចំផែនការសកម្មភាពរបស់ផែននីមួយៗនិងលេខាធិការដ្ឋានឆ្នាំ២០២៦
-ការត្រៀមរៀបចំកម្មវិធីសំណេះសំណាលរបស់ឯកឧត្តមប្រធានគណ:កម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា នាពេលខាងមុខ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឈួរ សុបញ្ញា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធម្មការ និងសាសនា ជូនចំពោះ ក្រុមកាងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងធម្មការ និងសាសនា។ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះក្រុមការងារបានខិតខំកន្លងមកនេះ។

ឆ្លៀតក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន​ ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

មុននឹងបញ្ចប់ ឯកឧត្តមប្រធាន​ បានអំពាវនាវឱ្យក្រុមការងារយុចជនក្រសួងទាំងអស់ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺការគោរពវិន័យ  ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច ៕







Previous Post Next Post