ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា


ភ្នំពេញ៖
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១.ពិនិត្យលើរបាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែវិច្ឆិកា និងទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ។
២.ពិនិត្យពិភាក្សាអំពីផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០២៦
៣.បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថៃ្ងពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕






Previous Post Next Post