ភ្នំពេញ៖ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជា ជនកម្ពុជាទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ ដែលទាហានថៃបានបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា នៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលអោយប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា រងរបួសចំនួន ៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។
តាំងនាម ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជា ជនកម្ពុជាទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ ដែលទាហានថៃបានបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា នៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលអោយប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា រងរបួសចំនួន ៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើដ៏ឃោរឃៅព្រៃផ្សៃនេះ គឺជាទង្វើខុស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងផ្ទុយពីគោលការណ៍ឯកភាពគ្នាក្នុងការដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធី ជាពិសេសបានបំពានយ៉ាងធ្ងន់ធ្ងរចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកន្លងមក។
យើងខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កងកម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្ងួត ត្រង់របស់កម្ពុជា នៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាង ប្រទេសទាំងពីរ។
ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមអោយអោយតុលាការយុត្តិធម៌អន្តរជាតិ បើកការស៊ើបអង្កេតដោយ ឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ ដើម្បីផ្តល់យុត្តិធម៌ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារដ៏ឃោឃៅមួយនេះ ៕


