ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព នៃការតាមដានត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព នៃការតាមដានត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨


ភ្នំពេញ៖
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបិទសិក្ខាសាលាស្តីពី "ការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព នៃការតាមដានត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ផ.យ.អ-ក.ស.ប) ២០២៤-២០២៨" នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

ឯកឧត្តមអគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា សិក្ខាសាលានេះមានសារៈសំខាន់បំផុតសម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ (M&E) ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ផ.យ.អ.-ក.ស.ប) ២០២៤-២០២៨ ព្រមទាំងជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងការកែលម្អប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ (M&E) ឱ្យកាន់តែមានលក្ខណៈស្តង់ដារ អាចវាស់វែងបាន និងមានតម្លាភាព។

ឯកឧត្តមអគ្គនាយករង សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗទាំងនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធានាថា រាល់ការងារគឺពិតជាដើរស្របទៅតាមគោលដៅយុទ្ធសាស្រ្តដែលបានកំណត់ ៕


















Previous Post Next Post