ភំ្នពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំក្រុមប្រចាំបញ្ជាវេនទី២ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅនាយកដ្ឋានអង្គរក្ស។
ក្រុមប្រចាំបញ្ជាវេនទី២នេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាយការិយាល័យរបាយការណ៍ប្រចាំថ្ងៃ នៃនាយកដ្ឋានសរុបផែនការ តំណាង នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ ៕











