ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម


កំពង់ចាម៖
ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ១១ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម នៅសាលប្រជុំគណបក្សស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបប្រមាណ ៥៣០នាក់។ 

ក្នុងកិច្ចប្រជុំនេះ លោក ទុន ណេត ប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សៀម បានរាយការណ៍ជូនអង្គពិធី អំពីការបំពេញការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ នេះ ដែលបានឆ្លុះបញ្ចាំងពីស្មារតីបំពេញភារកិច្ចការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយគណបក្ស ក្នុងនោះរួមមាន ការកសាងពង្រឹង ពង្រីកសមាជិកគណបក្ស, ការធានាបាននូវការគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ការជំរុញការអនុវត្តសកម្មភាពរបស់គណៈចលនានីមួយៗ និងក្រុមការងារបណ្ដាញសង្គម ដើម្បីបំពាក់បំប៉នស្មារតីគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ និងជំរុញចលនាមហាជនក្នុងបុព្វហេតុរួមរបស់គណបក្ស, និងការពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជន ក៏ដូចជាការចុះសំណេះសំណាល និងដោះស្រាយបញ្ហាជូនសមាជិកគណបក្សដែលជួបការលំបាក។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសម្រេចបានស្របតាមកម្មវិធីនយោបាយគណបក្ស ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមការងារបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកគណបក្ស។ 

ឯកឧត្តមក៏បានរំលេចផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តថែរក្សា “សន្តិភាព” ដែលជាកេរដំណែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការបន្តអនុវត្តនូវយុទ្ធសាស្រ្ត “ស្ងាត់តែមិនស្ងៀម” ក្នុងការទប់ស្កាត់ស្ថានភាពមិនឱ្យរីករាលដាលក្នុងទ្រង់ទ្រាយធំ, កាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជាអតិបរមា និងឆាប់រហ័សបំផុត, ព្រមទាំងស្ដារស្ថានភាពឱ្យល្អប្រសើរឡើងវិញ សំដៅរក្សាបាននូវស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសុខសន្តិភាពសម្រាប់ប្រជាជន និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយកអាវរងាចំនួន ២.៣៦២អាវ ប្រគល់ជូន ក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងទាំង ៣ប្រភេទ និងប្រជាការពារ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចាត់ចែងតាមតម្រូវការជាក់ស្តែង ៕ 

































Previous Post Next Post