ឯកឧត្តម ចាន់ សុធា អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យលេខ១៩៣ និងការសិក្សាលទ្ធភាពការផ្ទេរមុខងារសុខាភិបាលពីរដ្ឋបាលរាជធានី ខេត្តទៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យលេខ១៩៣ និងការសិក្សាលទ្ធភាពការផ្ទេរមុខងារសុខាភិបាលពីរដ្ឋបាលរាជធានី ខេត្តទៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យលេខ១៩៣ និងការសិក្សាលទ្ធភាពការផ្ទេរមុខងារសុខាភិបាលពីរដ្ឋបាលរាជធានី ខេត្តទៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅសណ្ឋាគារ សេនសូរីផាក រាជធានីភ្នំពេញ។ 

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ទីភ្នាក់ងារអាល្លឺម៉ងសម្រាប់កិច្ចសហប្រតិបត្តការអន្តរជាតិ(GIZ) ព្រមទាំងអ្នកពាក់ព័ទ្ធនានា ដែលមានសមាសភាពចូលរួមសរុប ចំនួន៣០រូប ក្នុងនោះស្ត្រី មានចំនួន៥រូប។ 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បី៖ 
១. វាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត 
២. កំណត់នូវមុខងារមួយចំនួនសម្រាប់ធ្វើប្រតិភូកម្មទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ និងរៀបចំជាទិន្នន័យដើមគ្រាសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយនាពេលអនាគត។

ផ្អែកតាមការដាក់ចេញអនុក្រឹត្យលេខ១៩៣ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចចិត្តផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល។ 

ក្នុងក្របខ័ណ្ឌនៃការអនុវត្ត កជទី២ លទ្ធផលរំពឹងទុក ២.១ សកម្មភាពអាទិភាព ២.១.១ និងតាមរយៈមាត្រា៤ នៃអនុក្រឹត្យលេខ១៩៣ខាងលើ តម្រូវឱ្យមានការសិក្សាអំពីលទ្ធភាពនៃការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងវិស័យសុខាភិបាលមួយចំនួនពីរដ្ឋបាលរាជធានី ខេត្តទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ រួមទាំងការសិក្សាអំពីលទ្ធភាពនៃការបង្កើតការិយាល័យសុខាភិបាលនៅរដ្ឋបាលក្រុង ស្រុកផងដែរ ដើម្បីផ្តល់សេវាសុខភាពប្រកបដោយប្រសិទ្ធិភាព និងគណនេយ្យភាពជូនប្រជាពលរដ្ឋ។ 

ដើម្បីសម្រេចបាននូវកិច្ចការដ៏មានសារៈសំខាន់នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួងសុខាភិបាល ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីស្ថានភាពនៃការអនុវត្តមុខងារគ្រប់គ្រងវិស័យសុខាភិបាលនៅរដ្ឋបាលរាជធានី ខេត្ត តាមរយៈការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងធ្វើការវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តមុខងារសុខាភិបាលដែលប្រគល់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើការសិក្សា ប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងវិស័យសុខាភិបាលពីរដ្ឋបាលរាជធានី ខេត្តទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ រួមទាំងការសិក្សាអំពីលទ្ធភាពនៃការបង្កើតការិយាល័យសុខាភិបាលនៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
 
ក្នុងការចុះសិក្សាប្រមូលទិន្នន័យនេះ ក្រុមការងារអន្តរក្រសួងបានជ្រើសរើសយករាជធានី ខេត្ត ក្នុង៤តំបន់ និងកំណត់យករាជធានី ខេត្តចំនួន១២គោលដៅសម្រាប់ចុះសិក្សាស្រង់ទិន្នន័យ។ លទ្ធផលនៃការប្រមូលទិន្នន័យអំពីការវាយតម្លៃ និងការសិក្សានេះត្រូវបានរំពឹងទុកថា នឹងចូលរួមផ្តល់ជាធាតុចូលដល់ដំណើរការរៀបចំជម្រើសក្នុងការផ្ទេរមុខងារសុខាភិបាលពីរដ្ឋបាលរាជធានី ខេត្ត ទៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងប្រើប្រាស់ជាទិន្នន័យដើមគ្រាសម្រាប់ជាមូលដ្ឋានក្នុងការវាស់វែងការអនុវត្តមុននឹងឈានដល់ការរៀបចំធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងវិស័យសុខាភិបាលមួយចំនួនពីរដ្ឋបាលរាជធានី ខេត្តទៅរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដូចដែលបានរំលេចក្នុងអនុក្រឹត្យលេខ១៩៣ ៕

















Previous Post Next Post