ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាង UNDP ប្រចាំកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាង UNDP ប្រចាំកម្ពុជា


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. រួមនឹងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលជួបពិភាក្សាការងារជាមួយលោក Amir Khan Goraya​ ប្រធានផ្នែកអភិបាលកិច្ចល្អរបស់ UNDP ប្រចាំកម្ពុជា រួមនិងសហការី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុតិ្តធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង UNDP ដោយផ្តោតលើ៖
១-វឌ្ឍនភាពនៃការអនុវត្តឯកសារ LOA  (Letter of Agreement) រវាងក្រសួងយុត្តិធម៌ និង UNDP លើការគាំទ្រ ដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ឆ្នាំ២០២៥
២-គម្រោងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង UNDP នាពេលខាងមុខ
៣-ការគាំទ្រលើគម្រោងរៀបចំបណ្ណាល័យឌីជីថលរបស់ក្រសួងយុតិ្តធម៌ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ៕






Previous Post Next Post